ព្រះត្រៃបិដក ភាគ ៤៤

​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​អាត្មាអញ​ ​ប្រកបដោយ​ធម៌​ណា​ ​សូម្បី​ក្នុង​ទុរភិក្ស​សម័យ​ ​ក៏​នឹង​នៅ​សប្បាយ​ ​ដោយ​ធម៌​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ពិចារណា​ឃើញ​ ​នូវ​អនាគត​ភ័យ​ ​ទី៣​ ​នេះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ទើប​អាច​ដើម្បី​ដល់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ពិចារណា​ឃើញ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​មនុស្ស​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​ដូចជា​ទឹកដោះ​ ​លាយ​ដោយ​ទឹក​ ​ក្រឡេក​មើល​គ្នានឹងគ្នា​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​ក៏​សម័យ​ដែល​មាន​ភ័យ​ ​គឺ​ចោរ​កម្រើក​ ​ក្នុង​ដងព្រៃ​ហើយ​ ​ពួក​អ្នកជនបទ​ ​ក៏​នាំគ្នា​ឡើង​កាន់​ចក្ក​យាន​ ​ហើយ​បរ​ទៅ​ ​(​កាន់​ទិស​ផ្សេង​ៗ​)​ ​ក៏​កាលបើ​ភ័យ​មាន​ហើយ​ ​មនុស្ស​ទាំងឡាយ​ ​តែង​ទៅកាន់​ទី​ដ៏​ក្សេមក្សាន្ត​ ​ការ​នៅ​ច្រឡូកច្រឡំ​ ​ការ​នៅ​ដេរដាស​ ​ក្នុង​ទីនោះ​ ​រមែង​មាន​ ​កាលបើ​ការ​នៅ​ច្រឡូកច្រឡំ​គ្នា​ ​ការ​នៅ​ដេរដាស​មាន​ហើយ
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636853834037050389
ទៅកាន់ទំព័រ៖