ព្រះត្រៃបិដក ភាគ ៤៤

​មិន​ងាយ​នឹង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​នៃ​ព្រះសម្មាសម្ពុទ្ធ​បាន​ ​មិន​ងាយ​នឹង​គប់​រក​សេនាសនៈ​ស្ងាត់​ ​គឺ​ដងព្រៃ​បាន​ឡើយ​ ​ធម៌​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​នោះ​ ​រមែង​មកដល់​អាត្មាអញ​មុន​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ឲ្យបាន​មុន​វិញ​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​អាត្មាអញ​ ​ប្រកបដោយ​ធម៌​ណា​ ​សូម្បី​ក្នុង​វេលា​មាន​ភ័យ​ ​ក៏​នឹង​នៅ​សប្បាយ​ ​ដោយ​ធម៌​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ពិចារណា​ឃើញ​ ​នូវ​អនាគត​ភ័យ​ ​ទី៤​ ​នេះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ទើប​អាច​ដើម្បី​ដល់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​សង្ឃ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​រមែង​នៅ​សប្បាយ
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636853834219090801
ទៅកាន់ទំព័រ៖