ព្រះត្រៃបិដក ភាគ ៤៤
សម័យដែលសង្ឃបែកបាក់គ្នា រមែងមានដោយពិត កាលបើសង្ឃបែកបាក់គ្នាហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធបាន មិនងាយនឹងគប់រកសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធសេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ប្រកបដោយធម៌ណា កាលបើសង្ឃបែកបាក់គ្នាហើយ ក៏នឹងនៅសប្បាយ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពិចារណាឃើញ នូវអនាគតភ័យ ទី៥ នេះ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពិចារណាឃើញ នូវអនាគតភ័យ ៥ យ៉ាងនេះឯង ជាអ្នកមិនប្រមាទ
ID: 636853834382310137
ទៅកាន់ទំព័រ៖