ព្រះត្រៃបិដក ភាគ ៤៤
មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ នឹងញ៉ាំងបុគ្គលដទៃ ឲ្យឧបសម្ប័ទ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ មុខជានឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាដែរ។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី១ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចោលចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ នឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ បើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ ឲ្យនិស្ស័យដល់ភិក្ខុទាំងឡាយដទៃ ភិក្ខុទាំងនោះឯង ក៏មិនអាចដើម្បីនឹងទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ នឹងមិនបានចំរើនកាយ
ID: 636853834773522513
ទៅកាន់ទំព័រ៖