ព្រះត្រៃបិដក ភាគ ៤៤
មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញា កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ ឲ្យនិស្ស័យ ដល់ភិក្ខុទាំងឡាយដទៃ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ មុខជានឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាដែរ។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី២ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញា ហើយសំដែងនូវអភិធម្មកថា និងវេទល្លកថា ឈានចុះទៅកាន់ធម៌ខ្មៅ ក៏មិនដឹងខ្លួន ។
ID: 636853834944452290
ទៅកាន់ទំព័រ៖