ព្រះត្រៃបិដក ភាគ ៤៤
ជាភាសិតរបស់សាវកខាងក្រៅ កាលបើព្រះសូត្រទាំងនោះ ដែលភិក្ខុកំពុងពោល (ទើ់បពួកជនដទៃ) នឹងប្រាថ្នាចង់ស្តាប់ ផ្អៀងត្រចៀកប្រុងស្តាប់ តាំងចិត្តដើម្បីចង់ដឹង ទាំងសំគាល់នូវកិច្ច ដែលខ្លួនត្រូវរៀន ត្រូវទន្ទេញយកធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៤ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ ភិក្ខុទាំងឡាយជាថេរៈ នឹងមានសេចក្តីល្មោភច្រើន ជាអ្នកបន្ធូរបន្ថយ ជាប្រធានក្នុងការបន្ធូរបន្ថយ ជាអ្នកលះបង់ធុរៈក្នុងវិវេក នឹងមិនប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន
ID: 636853835291622147
ទៅកាន់ទំព័រ៖