ព្រះត្រៃបិដក ភាគ ៤៤

​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ប្រជុំជន​ ​ដែល​កើតជា​ខាងក្រោយ​ ​នឹង​ដល់​នូវ​ទិដ្ឋានុគតិ​ ​តាម​ពួក​ភិក្ខុ​ ​ដែល​ជា​អ្នក​ល្មោភ​ច្រើន​នោះ​ ​សូម្បី​ប្រជុំជន​ ​ដែល​កើត​ខាងក្រោយ​នោះ​ទៀត​ ​ក៏​នឹង​មាន​សេចក្តី​ល្មោភ​ច្រើន​ ​ជា​អ្នក​បន្ធូរបន្ថយ​ ​ជា​ប្រធាន​ ​ក្នុង​ការ​បន្ធូរបន្ថយ​ ​ជា​អ្នក​លះបង់​ធុរៈ​ ​ក្នុង​វិវេក​ ​នឹង​មិន​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ខូច​វិន័យ​ ​ព្រោះ​ខូច​ធម៌​ ​ការ​ខូច​ធម៌​ ​ព្រោះ​ខូច​វិន័យ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អនាគត​ភ័យ​ ​ទី៥​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​នោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនាគត​ភ័យ​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636853835474122585
ទៅកាន់ទំព័រ៖