ព្រះត្រៃបិដក ភាគ ៤៤

​នឹង​កើតឡើង​ទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​ទាំងនោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​
 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនាគត​ភ័យ​នេះ​ ​មាន​ ​៥​ ​យ៉ាង​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​ទាំងនោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​ទាំងនោះ​ចេញ​។​ ​អនាគត​ភ័យ​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ដ៏​យូរអង្វែង​ទៅ​ ​ក្នុង​អនាគត​ ​នឹង​មាន​ពួក​ភិក្ខុ​អ្នក​ប្រាថ្នា​ល្អ​ ​ក្នុង​ចីវរ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ប្រាថ្នា​ល្អ​ ​ក្នុង​ចីវរ​ហើយ​ ​មុខ​ជា​នឹង​លះបង់​ ​នូវ​បង្សុកូលិ​ក​ធុតង្គ​ ​នឹង​លះបង់​ ​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ដងព្រៃ​ ​នឹង​ចូល​ទៅ​សម្រេចការ​នៅក្នុង​ស្រុក​ ​ក្នុង​និគម​ ​ឬ​ក្នុង​ព្រះរាជធានី​ទាំងឡាយ​ ​មួយ​យ៉ាង​ទៀត​ ​នឹង​ដល់​នូវ​ការស្វែងរក​ ​ដ៏​មិន​សមគួរ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ព្រោះហេតុតែ​ចីវរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អនាគត​ភ័យ​ ​ទី១​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​នោះ​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636853835686644741
ទៅកាន់ទំព័រ៖