ព្រះត្រៃបិដក ភាគ ៤៤

​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​កាល​ដ៏​យូរអង្វែង​ទៅ​ ​ក្នុង​អនាគត​ ​នឹង​មាន​ពួក​ភិក្ខុ​អ្នក​ប្រាថ្នា​ល្អ​ ​ក្នុង​បិណ្ឌបាត​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ប្រាថ្នា​ល្អ​ ​ក្នុង​បិណ្ឌបាត​ហើយ​ ​មុខ​ជា​នឹង​លះបង់​បិណ្ឌ​បា​តិក​ធុតង្គ​ ​នឹង​លះបង់​ ​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ដងព្រៃ​ចោលចេញ​ ​ហើយនឹង​ចូល​ទៅ​សម្រេចការ​នៅ​ ​ក្នុង​ស្រុក​ ​ឬ​និគម​ ​ឬ​ក្នុង​ព្រះរាជធានី​ទាំងឡាយ​ ​មួយ​យ៉ាង​ទៀត​ ​(​ភិក្ខុ​ទាំងនោះ​)​ ​ស្វែងរក​នូវ​រស​ទាំងឡាយ​ ​ដ៏​ប្រសើរ​ ​ដោយ​ចុង​អណ្តាត​ហើយ​ ​នឹង​ដល់​នូវ​ការស្វែងរក​ ​ដ៏​មិន​សមគួរ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ព្រោះហេតុតែ​បិណ្ឌបាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អនាគត​ភ័យ​ ​ទី២​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​នោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​កាល​ដ៏​យូរអង្វែង​ទៅ​ ​ក្នុង​អនាគត​ ​នឹង​មាន​ពួក​ភិក្ខុ​អ្នក​ប្រាថ្នា​ល្អ​ ​ក្នុង​សេនាសនៈ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ប្រាថ្នា​ល្អ​ ​ក្នុង​សេនាសនៈ​ហើយ​ ​មុខ​ជា​នឹង​លះបង់​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នឹង​លះបង់​ ​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ដងព្រៃ​ ​ហើយនឹង​ចូល​ទៅ​សម្រេចការ​នៅក្នុង​ស្រុក​ ​ឬ​និគម​ ​ឬ​ក្នុង​ព្រះរាជធានី​ទាំងឡាយ​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636853835889936368
ទៅកាន់ទំព័រ៖