ព្រះត្រៃបិដក ភាគ ៤៤

​មួយ​យ៉ាង​ទៀត​ ​នឹង​ដល់​នូវ​ការស្វែងរក​ ​ដ៏​មិន​សមគួរ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ព្រោះហេតុតែ​សេនាសនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អនាគត​ភ័យ​ ​ទី៣​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​នោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​កាល​ដ៏​យូរអង្វែង​ទៅ​ ​ក្នុង​អនាគត​ ​នឹង​មាន​ពួក​ភិក្ខុ​ ​នៅ​ច្រឡូកច្រឡំ​គ្នា​ ​ដោយ​ពួក​ភិក្ខុនី​ ​សិក្ខមានា​ ​និង​សម​ណុទ្ទេ​សៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ការ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​ភិក្ខុនី​ ​សិក្ខមានា​ ​និង​សម​ណុទ្ទេ​សៈ​មាន​ហើយ​ ​អំពើ​នេះ​ ​នឹង​ប្រាកដ​ឡើង​ ​គឺថា​ ​ពួក​ភិក្ខុ​មិន​ត្រេកអរ​ ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ផង​ ​នឹង​ត្រូវអាបត្តិ​ ​ដែល​សៅហ្មង​ឯណា​នីមួយ​ផង​ ​នឹង​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អនាគត​ភ័យ​ ​ទី៤​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​នោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636853836039414918
ទៅកាន់ទំព័រ៖