ព្រះត្រៃបិដក ភាគ ៤៤
កម្លាំងសទ្ធា គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងសម្មប្បធាន ៤។ កម្លាំងវីរិយៈ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសតិ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងសតិប្បដ្ធាន ៤។ កម្លាំងសតិ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសមាធិ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងឈាន ៤។ កម្លាំងសមាធិ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអរិយសច្ច ៤។ កម្លាំងបញ្ញា គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។
[១៦] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះ កម្លាំងបញ្ញាជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង)។ ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមាយ៉ាងណាមិញ
ID: 636853787164149413
ទៅកាន់ទំព័រ៖