ព្រះត្រៃបិដក ភាគ ៤៤
ថេរវគ្គ
[៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុត្រេកអរ ក្នុងអារម្មណ៍ជាទីត្រេកអរ ១ ប្រទូស្ត ក្នុងអារម្មណ៍ជាទីប្រទូស្ត ១ ភ័ន្ត វង្វេង ក្នុងអារម្មណ៍ជាទីភ័ន្ត វង្វេង ១ ញាប់ញ័រ ក្នុងអារម្មណ៍ជាទីញាប់ញ័រ ១ ស្រវឹង ក្នុងអារម្មណ៍ជាទីស្រវឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុមិនត្រេកអរ ក្នុងអារម្មណ៍ជាទីត្រេកអរ ១ មិនប្រទូស្ត ក្នុងអារម្មណ៍ជាទីប្រទូស្ត ១ មិនភ័ន្ត វង្វេង ក្នុងអារម្មណ៍ជាទីភ័ន្ត វង្វេង ១ មិនញាប់ញ័រ ក្នុងអារម្មណ៍ជាទីញាប់ញ័រ ១
ID: 636853836841670804
ទៅកាន់ទំព័រ៖