ព្រះត្រៃបិដក ភាគ ៤៤
មិនស្រវឹង ក្នុងអារម្មណ៍ជាទីស្រវឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។
[៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនទាន់ប្រាសចាករាគៈ ១ មិនទាន់ប្រាសចាកទោសៈ ១ មិនទាន់ប្រាសចាកមោហៈ ១ ជាអ្នកលុបគុណគេ ១ ប្រណាំងប្រជែងវាស្នា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកប្រាសចាករាគៈ ១ ប្រាសចាកទោសៈ ១ ប្រាសចាកមោហៈ ១ មិនលុបគុណគេ ១ មិនប្រណាំងប្រជែងវាស្នា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។
ID: 636853837109886146
ទៅកាន់ទំព័រ៖