ព្រះត្រៃបិដក ភាគ ៤៤

 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទី​គោរព​ ​មិនជា​ទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​ទេ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកប្រើ​កិរិយា​បំភ័ន្ត​ ​១​ ​ជា​អ្នក​រួសរ៉ាវ​ ​១​ ​ជា​អ្នក​និយាយ​ឲ្យ​ទំនង​ ​១​ ​ជា​អ្នកមាន​កលល្បិច​ ​១​ ​ជា​អ្នក​ស្វែងលាភ​ដោយ​លាភ​ ​១​។​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នក​មិន​ប្រើ​កិ​រិយា​យ​បំភ័ន្ត​ ​១​ ​ជា​អ្នក​មិន​រួសរ៉ាវ​ ​១​ ​ជា​អ្នក​មិន​និយាយ​ឲ្យ​ទំនង​ ​១​ ​ជា​អ្នក​មិន​មានកល​ល្បិច​ ​១​ ​ជា​អ្នក​មិន​ស្វែងលាភ​ដោយ​លាភ​ ​១​។​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទី​គោរព​ ​មិនជា​ទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​ទេ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិន​ជឿ​កម្ម​ ​និង​ផល​ ​១​ ​មិន​ខ្មាសបាប​ ​១​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636853837312447731
ទៅកាន់ទំព័រ៖