ព្រះត្រៃបិដក ភាគ ៤៤

​មិន​ខ្លាច​បាប​ ​១​ ​ខ្ជិលច្រអូស​ ​១​ ​អ័​ប្ប​ឥត​ប្រាជ្ញា​ ​១​។​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នកជឿ​កម្មផល​ ​១​ ​ខ្មាសបាប​ ​១​ ​ខ្លាច​បាប​ ​១​ ​ប្រុង​ព្យាយាម​ ​១​ ​មាន​ប្រាជ្ញា​ ​១​។​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទី​គោរព​ ​មិនជា​ទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​ទេ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នក​មិន​អត់ធន់​នឹង​រូប​ ​១​ ​មិន​អត់ធន់​នឹង​សំឡេង​ ​១​ ​មិន​អត់ធន់​នឹង​ក្លិន​ ​១​ ​មិន​អត់ធន់​នឹង​រស១​ ​មិន​អត់​អន់​នឹង​ផោដ្ឋព្វៈ​ ​១​។​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នក​អត់ទ្រាំ​នឹង​រូប​ ​១​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636853837519289562
ទៅកាន់ទំព័រ៖