ព្រះត្រៃបិដក ភាគ ៤៤
អត់ទ្រាំនឹងសំឡេង ១ អត់ទ្រាំនឹងក្លិន ១ អត់ទ្រាំនឹងរស ១ អត់ទ្រាំនឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។
[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកបានអត្ថប្បដិសម្ភិទា ១ បានធម្មប្បដិសម្ភិទា ១ បាននិរុត្តិប្បដិសម្ភិទា ១ បានបដិភាណប្បដិសម្ភិទា ១ ជាអ្នកឧស្សាហ៍មិនខ្ជិល ក្នុងកិច្ចដែលត្រូវធ្វើអ្វីៗ ទោះបីតូចធំ របស់ពួកសព្រហ្មចារី ទាំងប្រកបដោយប្រាជ្ញាឈ្លាសវៃ ក្នុងកិច្ចការនោះ ល្មមធ្វើបាន ចាត់ចែងបាន ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។
[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុមានសីល ជាអ្នកសង្រួមដោយការសង្រួម ក្នុងបាតិមោក្ខ ប្រកបដោយអាចារៈ និងគោចរៈ តែងឃើញភ័យ ក្នុងទោសទាំងឡាយ ទោះបីតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១
ID: 636853837743122365
ទៅកាន់ទំព័រ៖