ព្រះត្រៃបិដក ភាគ ៤៤

 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​ ​មិនបានជា​គុណ​ ​ដល់​ជន​ច្រើន​ ​មិនបាន​សុខ​ដល់​ជន​ច្រើន​ ​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​មិនជា​គុណ​ ​ជា​ទុក្ខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ថេរៈ​ ​ដឹង​រាត្រី​ ​បួស​យូរ​ ​១​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​មាន​បរិវារ​ច្រើន​ ​ទាំង​គ្រហស្ថ​ ​ទាំង​បព្វជិត​ ​១​ ​សម្បូណ៌​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​១​ ​ជា​អ្នកដឹង​ឮ​ច្រើន​ ​ចាំ​របស់​ដែល​ឮ​ហើយ​ ​ចាំ​លែង​ភ្លេច​ ​នូវ​របស់​ដែល​ឮ​ហើយ​។​បេ​។​ ​ចាក់ធ្លុះ​ល្អ​ ​ដោយ​ប្រាជ្ញា​ ​១​ ​តែ​ជា​មិច្ឆាទិដ្ឋិ​ ​មាន​សេចក្តី​យល់​ដ៏​វិបរិត​ ​១​ ​ភិក្ខុ​នោះ​ ​ញ៉ាំង​ជន​ច្រើន​ ​ឲ្យ​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ ​ឲ្យ​ដម្កល់​នៅ​ក្នុង​អស្ស​ទ្ធម្ម​ ​ភិក្ខុ​ដទៃ​ដល់​នូវ​ទិដ្ឋានុគតិ​(​១​)​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នោះ​ ​ជា​ថេរៈ​ ​ដឹង​រាត្រី​ ​បួស​យូរ​ខ្លះ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ជា​ថេរៈ​ ​គេ​ដឹង​ស្គាល់​ច្រើន​ ​ជា​អ្នកមាន​យស​ ​មាន​បរិវារ​ច្រើន​ ​ទាំង​គ្រហស្ថ​ ​ទាំង​បព្វជិត​ខ្លះ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ជា​ថេរៈ​ ​សម្បូណ៌​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ខ្លះ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​
​(​១​)​ ​យកតម្រាប់តាម​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636853838217129476
ទៅកាន់ទំព័រ៖