ព្រះត្រៃបិដក ភាគ ៤៤

​ភិក្ខុ​នេះ​ជា​ថេរៈ​ ​ជា​អ្នកដឹង​ឮ​ច្រើន​ ​ចាំ​របស់​ដែល​ឮ​ហើយ​ ​ចាំ​លែង​ភ្លេច​ ​នូវ​របស់​ដែល​ឮ​ហើយ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​មិនបានជា​គុណ​ ​ដល់​ជន​ច្រើន​ ​មិនបាន​សុខ​ដល់​ជន​ច្រើន​ ​មិន​ប្រយោជន៍​ដល់​ជន​ច្រើន​ ​មិនមែន​ជា​គុណ​ទេ​ ​ជា​ទុក្ខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ជា​គុណ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​គុណ​ ​និង​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ថេរៈ​ ​ដឹង​រាត្រី​ ​បួស​យូរ​ ​១​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​មាន​ជន​ជា​បរិវារ​ច្រើន​ ​ទាំង​គ្រហស្ថ​ ​ទាំង​បព្វជិត​ ​១​ ​ជា​អ្នក​សម្បូណ៌​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​១​ ​ជា​អ្នកដឹង​ឮ​ច្រើន​ ​ចាំ​របស់​ដែល​ឮ​ហើយ​ ​ចាំ​លែង​ភ្លេច​ ​នូវ​របស់​ដែល​ឮ​ហើយ​។​បេ​។​ ​ចាក់ធ្លុះ​ ​ដោយ​ប្រាជ្ញា​ ​១​ ​ជា​សម្មាទិដ្ឋិ​ ​មាន​សេចក្តី​យល់​មិន​វិបរិត​ ​១​ ​ភិក្ខុ​នោះ​ ​ញ៉ាំង​ជន​ច្រើន​ ​ឲ្យ​ឃ្លាត​ចា​ក​អស្ស​ទ្ធម្ម​ ​ឲ្យ​ដម្កល់​នៅក្នុង​ព្រះ​សទ្ធម្ម​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636853838435571970
ទៅកាន់ទំព័រ៖