ព្រះត្រៃបិដក ភាគ ៤៤

​ពួក​ភិក្ខុ​ដទៃ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ជា​ថេរៈ​ ​ដឹង​រាត្រី​ ​បួស​យូរ​ខ្លះ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ជា​ថេរៈ​ ​គេ​ដឹង​ស្គាល់​ច្រើន​ ​មានយស​ ​មាន​ជន​ជា​បរិវារ​ច្រើន​ ​ទាំង​គ្រហស្ថ​ ​ទាំង​បព្វជិត​ខ្លះ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ជា​ថេរៈ​ ​សម្បូណ៌​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ខ្លះ​ ​ដល់​នូវ​ទិដ្ឋានុគតិ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ភិក្ខុ​នេះ​ជា​ថេរៈ​ ​ជា​អ្នកដឹង​ឮ​ច្រើន​ ​ចាំ​របស់​ដែល​ឮ​ហើយ​ ​ចាំ​លែង​ភ្លេច​ ​នូវ​របស់​ដែល​ឮ​ហើយ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​គុណ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​គុណ​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
 [​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ត្រេកអរ​ ​នឹង​ការងារ​ ​១​ ​សេចក្តី​ត្រេកអរ​នឹង​តិរច្ឆានកថា​ ​១​ ​សេចក្តី​ត្រេកអរ​ ​នឹង​កិរិយា​ដេកលក់​ ​១​ ​សេចក្តី​ត្រេកអរ​ ​នឹង​ការ​ច្រឡូកច្រឡំ​ដោយ​ពួក​ ​១​ ​មិន​ពិចារណា​ចិត្ត​ ​ដែល​ផុត​ ​(​ចាក​កិលេស​)​ ​យ៉ាងណា​ ​១​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636853838701787197
ទៅកាន់ទំព័រ៖