ព្រះត្រៃបិដក ភាគ ៤៤

​បោះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​មិន​ប្រកប​ចេ​តោ​សមថៈ​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​ទី២​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​នៅជា​សេក្ខៈ​ ​ហើយ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​និង​បព្វជិត​ ​ដោយ​ការ​ជាប់​ចំពាក់​នឹង​គ្រហស្ថ​ ​ដ៏​មិន​សមគួរ​ ​បោះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​មិន​ប្រកប​ចេ​តោ​សមថៈ​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​ទី៣​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​សេក្ខៈ​ ​ចូល​ទៅកាន់​ស្រុក​ពី​ព្រឹក​ពេក​ ​ចេញ​មកវិញ​ថ្ងៃ​ពេក​ ​បោះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​មិន​ប្រកប​ចេ​តោ​សមថៈ​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​ទី៤​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ជា​សេក្ខៈ​ ​មិនបាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​លំបាក​ ​បាន​ដោយ​ក្រ​ ​នូវ​វាចា​ដែល​ជា​គ្រឿង​ដុសខាត់​កិលេស​ ​ជាទី​សប្បាយ​ដល់​ធម៌​ ​ជា​គ្រឿង​បើក​ចិត្ត​ ​គឺ​វាចា​នាំឲ្យកើត​សេចក្តី​ប្រាថ្នា​តិច​ ​វាចា​នាំឲ្យកើត​សន្តោស​ ​វាចា​នាំឲ្យ​ស្ងប់ស្ងាត់​ ​វាចា​មិន​នាំឲ្យ​ច្រឡូកច្រឡំ​ ​(​ដោយ​ពួក​គណៈ​)​ ​វាចា​នាំឲ្យ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​វាចា​នាំឲ្យកើត​សីល​ ​វាចា​នាំឲ្យកើត​សមាធិ​ ​វាចា​នាំឲ្យកើត​បញ្ញា​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636853839065628008
ទៅកាន់ទំព័រ៖