ព្រះត្រៃបិដក ភាគ ៤៤

​វាចា​នាំឲ្យកើត​វិមុត្តិ​ ​វាចា​នាំឲ្យកើត​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​មាន​សភាព​ដូច្នោះ​ ​បោះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​មិន​ប្រកប​ចេ​តោ​សមថៈ​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​ទី៥​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅជា​សេក្ខៈ​ ​មិន​មាន​កិច្ច​ច្រើន​ ​មិន​មានការ​ងារ​ច្រើន​ ​ឈ្លាសវៃ​ ​ក្នុង​កិច្ច​ដែល​ត្រូវ​ធ្វើអ្វី​ ​ៗ​ ​មិន​បោះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​ប្រកប​ចេ​តោ​សមថៈ​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​ទី១​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​សេក្ខៈ​ ​មិន​ញ៉ាំង​ថ្ងៃ​ឲ្យ​កន្លងទៅ​ ​ដោយ​ការងារ​បន្តិចបន្តួច​ ​មិន​បោះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​តែង​ប្រកប​ធម៌​ជា​គ្រឿង​ស្ងប់ចិត្ត​ខាងក្នុង​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636853839245298284
ទៅកាន់ទំព័រ៖