ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី២ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិននៅច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត ដោយការជាប់ជំពាក់នឹងគ្រហស្ថ ដ៏មិនសមគួរ មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិនចូលទៅកាន់ស្រុកពីព្រឹកពេក មិនចេញមកវិញថ្ងៃពេក មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៤ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ បានតាមសេចក្តីប្រាថ្នា មិនបានលំបាក បានទំលាយ នូវវាចាជាគ្រឿងដុសខាត់កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យមានប្រាថ្នាតិច វាចានាំឲ្យសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំដោយពួក វាចានាំឲ្យប្រារព្ធព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចានាំឲ្យកើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ
ID: 636853839478181604
ទៅកាន់ទំព័រ៖