ព្រះត្រៃបិដក ភាគ ៤៤

​វាចា​នាំឲ្យកើត​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​មាន​សភាព​ដូច្នោះ​ ​មិន​លះបង់​ការ​ពួន​សម្ងំ​ ​ក្នុង​កម្មដ្ឋាន​ ​តែង​ប្រកប​សេចក្តី​ស្ងប់ចិត្ត​ខាងក្នុង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ ​ទី៥​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​

​ចប់​ ​ថេរ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​ថេរ​វគ្គ​នោះ​គឺ​


​និយាយ​ពី​អារម្មណ៍​ ​ជាទី​រីករាយ​ ​១​ ​ពី​ភិក្ខុ​ប្រាសចាក​រាគៈ​ ​១​ ​ពី​ភិក្ខុ​ប្រើ​កិរិយា​បំភ័ន្ត​ ​១​ ​ពី​ភិក្ខុ​ជឿ​កម្មផល​ ​១​ ​ពី​ភិក្ខុ​មិន​អត់ធន់​ ​១​ ​ពី​បដិសម្ភិទា​ ​១​ ​ពី​សីល​ ​១​ ​ពី​ភិក្ខុ​ជា​ថេរៈ​ ​១​ ​និង​ភិក្ខុ​ជា​សេក្ខៈ​ដទៃ​ ​ពីរ​លើក​ទៀត​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636853839706664673
ទៅកាន់ទំព័រ៖