ព្រះត្រៃបិដក ភាគ ៤៤

 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានការ​នៅ​សប្បាយ​នេះ​ ​មាន​ ​៥​ ​ពួក​។​ ​ភិក្ខុ​នៅ​សប្បាយ​ ​៥​ ​ពួក​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​បឋមជ្ឈាន​ ​១​ ​ព្រោះ​រម្ងាប់​វិតក្ក​វិចារៈ​។​បេ​។​ ​បាន​ដល់​ទុតិយជ្ឈាន​ ​១​ ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​ ​បាន​ដល់​តតិយជ្ឈាន​ ​១​ ​ព្រោះ​លះបង់​សុខ​ផង​។​បេ​។​ ​បាន​ដល់​ចតុត្ថជ្ឈាន​ ​១​ ​បានសម្រេច​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ច្បាស់លាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​ភិក្ខុ​មានការ​នៅ​សប្បាយ​ ​៥​ ​ពួក​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ត្រាស់​ដឹង​ ​នូវ​ធម៌​មិន​កម្រើក​ ​(​អរហត្ត​)​ ​យ៉ាង​ឆាប់រហ័ស​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បាន​ដល់​អត្ថប្បដិសម្ភិទា​ ​១​ ​ធម្មប្បដិ​សម្ភិទា​ ​១​ ​និរុត្តិប្បដិ​សម្ភិទា​ ​១​ ​បដិភាណប្បដិសម្ភិទា​ ​១​ ​ពិចារណា​ចិត្ត​ ​ដែល​ផុត​ហើយ​យ៉ាងណា​ ​១​។​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636853840258526237
ទៅកាន់ទំព័រ៖