ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​ធ្វើឲ្យ​ថ្នឹក​ ​នូវ​អា​នា​បាន​ស្ស​តិ​ហើយ​ ​រមែង​ត្រាស់​ដឹង​នូវ​ធម៌​មិន​កម្រើក​ ​យ៉ាង​ឆាប់រហ័ស​។​
 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​កាលបើ​ធ្វើឲ្យ​ថ្នឹក​ ​នូវ​អា​នា​បាន​ស្ស​តិ​ ​រមែង​ត្រាស់​ដឹង​ធម៌​មិន​កម្រើក​ ​យ៉ាង​ឆាប់រហ័ស​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ខ្វល់ខ្វាយ​តិច​ ​មាន​កិច្ច​តិច​ ​គេ​ចិញ្ចឹម​ងាយ​ ​មាន​សន្តោស​ល្អ​ ​ក្នុង​បរិក្ខារ​គ្រឿង​ចិញ្ចឹមជីវិត​ ​១​ ​ជា​អ្នកមាន​អាហារ​តិច​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាពជា​អ្នកមាន​អាហារ​តិច​ក្នុង​ពោះ​ ​១​ ​ជា​អ្នក​ដេកលក់​តិច​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្តី​ភ្ញាក់​រលឹក​ ​១​ ​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​ទូលាយ​ ​នូវ​វាចា​ ​ដែល​ជា​គ្រឿង​ដុសខាត់​កិលេស​ ​ដ៏​ប្រសើរ​ ​ជាទី​សប្បាយ​ ​ដល់​ធម៌​ជា​គ្រឿង​បើក​ចិត្ត​ ​គឺ​វាចា​នាំឲ្យ​ប្រាថ្នា​តិច​ ​វាចា​នាំឲ្យ​សន្តោស​ ​វាចា​នាំឲ្យ​ស្ងប់ស្ងាត់​ ​វាចា​មិន​នាំឲ្យ​ច្រឡូកច្រឡំ​ដោយ​ពួក​ ​(​គណៈ​)​ ​វាចា​នាំឲ្យ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​វាចា​នាំឲ្យកើត​សីល​ ​វាចា​នាំឲ្យកើត​សមាធិ​ ​វាចា​នាំឲ្យកើត​បញ្ញា​ ​វាចា​នាំឲ្យកើត​វិមុត្តិ​ ​វាចា​នាំឲ្យកើត​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​មាន​សភាព​ដូច្នោះ​ ​១​ ​ពិចារណា​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ហើយ​យ៉ាងណា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636853840664659467
ទៅកាន់ទំព័រ៖