ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​ធ្វើឲ្យ​ថ្នឹក​ ​នូវ​អា​នា​បាន​ស្ស​តិ​ ​រមែង​បាន​ត្រាស់​ដឹង​នូវ​ធម៌​ ​មិន​កម្រើក​ ​យ៉ាង​ឆាប់រហ័ស​។​
 ​[​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​កាលបើ​បាន​ធ្វើ​អា​នា​បាន​ស្ស​តិ​ឲ្យ​ច្រើន​ ​រមែង​បាន​ត្រាស់​ដឹង​ធម៌​ ​មិន​កម្រើក​ ​យ៉ាង​ឆាប់រហ័ស​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ខ្វល់ខ្វាយ​តិច​ ​មាន​កិច្ច​តិច​ ​គេ​ចិញ្ចឹម​ងាយ​ ​មាន​សន្តោស​ល្អ​ ​ក្នុង​បរិក្ខារ​គ្រឿង​ចិញ្ចឹមជីវិត​ ​១​ ​ជា​អ្នកមាន​អាហារ​តិច​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាពជា​អ្នកមាន​អាហារ​តិច​ក្នុង​ពោះ​ ​១​ ​ជា​អ្នក​ដេកលក់​តិច​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្តី​ភ្ញាក់​រលឹក​ ​១​ ​ជា​អ្នក​នៅក្នុង​ព្រៃ​ ​មាន​សេនាសនៈ​ដ៏​ស្ងាត់​ ​១​ ​ពិចារណា​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ហើយ​យ៉ាងណា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​កាលបើ​បាន​ធ្វើ​អា​នា​បាន​ស្ស​តិ​ឲ្យ​ច្រើន​ ​រមែង​បាន​ត្រាស់​ដឹង​ធម៌​ ​មិន​កម្រើក​ ​យ៉ាង​ឆាប់រហ័ស​។​
 [​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​សីហៈ​ ​ជា​ស្តេចម្រឹគ​ ​តែង​ចេញ​អំពី​ទីអាស្រ័យ​ ​ក្នុង​សម័យ​រសៀល​ ​លុះ​ចេញពី​ទីអាស្រ័យ​ហើយ​ ​ក៏​មឹតពត់​ខ្លួន​ ​លុះ​មឹតពត់​ខ្លួន​រួចហើយ​ ​ក៏​ក្រឡេក​មៀងមើល​ទិស​ទាំង​ ​៤​ ​ជុំវិញ​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636853840889672337
ទៅកាន់ទំព័រ៖