ព្រះត្រៃបិដក ភាគ ៤៤

​លុះ​ក្រឡេក​មៀងមើល​ទៅ​ទិស​ទាំង​ ​៤​ ​ជុំវិញ​ខ្លួន​ហើយ​ ​ក៏​បន្លឺ​សីហនាទ​ ​៣​ ​ដង​ ​លុះ​បន្លឺ​សីហនាទ​ ​៣​ ​ដង​រួចហើយ​ ​ក៏​ដើរចេញ​ទៅ​ស្វែងរក​ចំណី​។​ ​សត្វ​សីហៈ​នោះ​ ​កាលបើ​ប្រហារ​ដំរី​ ​ក៏​ប្រហារ​យ៉ាង​ប្រយ័ត្ន​ ​មិនមែន​ប្រហារ​ខ្ជីខ្ជា​ទេ​ ​បើ​ប្រហារ​ក្របី​ ​ក៏​ប្រហារ​យ៉ាង​ប្រយ័ត្ន​ ​មិនមែន​ប្រហារ​ខ្ជីខ្ជា​ទេ​ ​បើ​ប្រហារ​គោ​ ​ក៏​ប្រហារ​យ៉ាង​ប្រយ័ត្ន​ ​មិនមែន​ប្រហារ​ខ្ជីខ្ជា​ទេ​ ​បើ​ប្រហារ​ខ្លា​ដម្បង​ ​ក៏​ប្រហារ​យ៉ាង​ប្រយ័ត្ន​ ​មិនមែន​ប្រហារ​ខ្ជីខ្ជា​ទេ​ ​បើ​ប្រហារ​ពួក​សត្វ​តូច​ ​ៗ​ ​ដូច​ទន្សាយ​ ​និង​ឆ្មា​ជាទីបំផុត​ ​ក៏​ប្រហារ​យ៉ាង​ប្រយ័ត្ន​ ​មិនមែន​ប្រហារ​ខ្ជីខ្ជា​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​សត្វ​សីហៈ​ ​គិតថា​ ​ផ្លូវ​ព្យាយាម​របស់​អញ​ ​ចូរ​កុំ​វិនាស​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​សត្វ​សីហៈ​នេះ​ ​ជា​ឈ្មោះ​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​សំដែងធម៌​ ​ចំពោះ​បរិស័ទ​ ​ដោយ​ពាក្យ​ណា​ ​នេះ​ជា​សីហនាទ​ ​របស់​ព្រះ​តថាគត​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តថាគត​សំដែងធម៌​ ​ចំពោះ​ពួក​ភិក្ខុ​ ​តថាគត​ ​តែង​សំដែងធម៌​ ​ដោយ​ប្រយ័ត្ន​ណាស់​ ​មិនមែន​សំដែង​ទាំង​ខ្ជីខ្ជា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តថាគត​ ​សំដែងធម៌​ ​ចំពោះ​ពួក​ភិក្ខុនី​ ​ក៏​តថាគត​ ​តែង​សំដែងធម៌​ដោយ​ប្រយ័ត្ន​ណាស់​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636853841058271980
ទៅកាន់ទំព័រ៖