ព្រះត្រៃបិដក ភាគ ៤៤

​លុះ​ព្រះ​មហាមោគ្គល្លាន​ ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានកូន​អ្នកស្រុក​កោ​លិ​យៈ​ម្នាក់​ ​ឈ្មោះ​ក​កុ​ធៈ​ ​ជា​ឧបដ្ឋាក​របស់ខ្ញុំ​ព្រះអង្គ​ ​ទើបនឹង​ស្លាប់​ថ្មី​ៗ​ ​បាន​ទៅ​កើត​ ​ក្នុង​ពួក​ទេវតា​មួយ​រូប​ ​ដែល​សម្រេច​ដោយចិត្ត​ ​ទេវបុត្ត​នោះ​ ​បាន​អត្តភាព​យ៉ាងនេះ​ ​ប្រហែល​ប៉ុន​គា​មក្ខេ​ត្ត​ ​របស់​អ្នកស្រុក​មគធៈ​ពីរ​ ​ឬបី​។​ ​ទេវបុត្ត​នោះ​ ​មិន​ទើស​ខ្លួនឯង​ ​និង​ទើស​អ្នកដទៃ​ ​ព្រោះ​ការបាន​អត្តភាព​នោះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​កកុធ​ទេវបុត្ត​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ ​ថ្វាយបង្គំ​ខ្ញុំ​ព្រះអង្គ​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​កកុធ​ទេវបុត្ត​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ថ្លែង​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ទេវទត្ត​កើត​ចិត្ត​ ​លុះ​ក្នុង​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​នឹង​គ្រប់គ្រង​ភិក្ខុសង្ឃ​ ​ដូច្នេះ​ ​បពិត្រ​លោកម្ចាស់​ ​ទេវទត្ត​ ​សាបសូន្យ​ចា​កប្ញ​ទ្ធិ​នោះ​ ​ដំណាលគ្នា​នឹង​ចិត្ត​ ​ដែល​កើតឡើង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កកុធ​ទេវបុត្ត​ ​បាន​ថ្លែង​ពាក្យ​នេះ​ ​លុះ​ថ្លែង​ពាក្យ​នេះ​ហើយ​ ​ក្រាប​ថ្វាយបង្គំលា​ខ្ញុំ​ព្រះអង្គ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ឯង​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636853841634484938
ទៅកាន់ទំព័រ៖