ព្រះត្រៃបិដក ភាគ ៤៤
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលមោគ្គល្លាន អ្នកបានកំណត់ដឹងច្បាស់ នូវចិត្តរបស់កកុធទេវបុត្ត ដោយចិត្តហើយថា កកុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យទាំងនោះ ជាពាក្យពិត មិនមែនផ្តេសផ្តាសទេ ដែរឬ។ ព្រះមហាមោគ្គល្លាន ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំណត់ដឹងចិត្ត ដោយចិត្តច្បាស់ថា កកុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យទាំងនោះ ជាពាក្យពិត មិនមែនផ្តេសផ្តាសទេ។ ព្រះអង្គត្រាស់ថា ម្នាលមោគ្គល្លាន ចូរអ្នករក្សាទុក នូវសំដីនេះ ដ្បិតឥឡូវនេះ មោឃបុរសនោះ ធ្វើខ្លួនឲ្យល្បីដោយខ្លួនឯង។ ម្នាលមោគ្គល្លាន គ្រូក្នុងលោកនេះ មាន ៥ ពួក។ គ្រូ ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលមោគ្គល្លាន គ្រូពួកមួយ ក្នុងលោកនេះ មានសីលមិនបរិសុទ្ធទេ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធ សីលរបស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ។ សាវកទាំងឡាយ តែងដឹងគ្រូនោះ យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធទេ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធ សីលរបស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ ដូច្នេះ តែថាបើយើងប្រាប់ដល់ពួកគ្រហស្ថ
ID: 636853841812645128
ទៅកាន់ទំព័រ៖