ព្រះត្រៃបិដក ភាគ ៤៤
គង់លោកមិនគាប់ចិត្តទេ ក៏រឿងណា មិនគាប់ចិត្តដល់លោក រវល់អ្វី យើងនឹងសើរើរឿងនោះ ព្រោះលោកកំពុងតែទំនុកបំរុង ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា លោកគង់នឹងឮខ្ចរខ្ចាយ ព្រោះតែកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន សាវកទាំងឡាយ តែងរក្សាទុក នូវគ្រូបែបនេះ ដោយសីល ឯគ្រូមានសភាពយ៉ាងនេះ ឈ្មោះថា នឹកសង្ឃឹមនូវការរក្សា អំពីពួកសាវក ដោយសីល។ ម្នាលមោគ្គល្លាន មួយទៀត គ្រូពួកមួយ ក្នុងលោកនេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធ អាជីវៈរបស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក ដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើន មានអាជីវៈមិនបរិសុទ្ធទេ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធ អាជីវៈរបស់អញ បរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ ដូច្នេះ តែថាបើយើងប្រាប់ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ បើរឿងណា មិនគាប់ចិត្តដល់លោក រវល់អ្វីយើងនឹងសើរើរឿងនោះ ព្រោះលោកកំពុងតែរាប់អាន ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ
ID: 636853841979774687
ទៅកាន់ទំព័រ៖