ព្រះត្រៃបិដក ភាគ ៤៤

​លោក​នឹង​ធ្វើ​កម្ម​ណា​ ​គង់​លោក​នឹង​ឮខ្ចរខ្ចាយ​ ​ព្រោះតែ​កម្ម​នោះ​មិនខាន​។​ ​ម្នាល​មោគ្គល្លាន​ ​សាវក​ទាំងឡាយ​ ​តែង​រក្សាទុក​ ​នូវ​គ្រូ​បែបនេះ​ ​ដោយ​អាជីវៈ​ ​ឯ​គ្រូ​មាន​សភាព​យ៉ាងនេះ​ ​ឈ្មោះថា​ ​នឹក​សង្ឃឹម​នូវ​ការ​រក្សា​ ​អំពី​ពួក​សាវក​ ​ដោយ​អាជីវៈ​។​ ​ម្នាល​មោគ្គល្លាន​ ​មួយទៀត​ ​គ្រូ​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មាន​ធម្មទេសនា​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​ធម្មទេសនា​បរិសុទ្ធ​ ​ធម្មទេសនា​របស់​អញ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​ទេ​។​ ​ពួក​សាវក​ ​តែង​ដឹង​គ្រូ​នោះ​ ​យ៉ាងនេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​ ​មាន​ធម្មទេសនា​ ​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​ធម្មទេសនា​បរិសុទ្ធ​ ​ធម្មទេសនា​ ​របស់​អញ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​ទេ​ ​ដូច្នេះ​ ​តែថា​ ​បើ​យើង​ប្រាប់​ដល់​ពួក​គ្រហស្ថ​ ​គង់​លោក​មិន​គាប់ចិត្ត​ ​បើ​រឿង​ណា​ ​មិន​គាប់ចិត្ត​ដល់​លោក​ ​រវល់​អ្វី​ ​យើង​នឹង​សើរើ​រឿង​នោះ​ ​ព្រោះ​លោក​កំពុង​រាប់អាន​យើង​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​លោក​នឹង​ធ្វើ​កម្ម​ណា​ ​គង់​លោក​នឹង​ឮខ្ចរខ្ចាយ​ ​ព្រោះតែ​កម្ម​នោះ​មិនខាន​ទេ​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636853842148364330
ទៅកាន់ទំព័រ៖