ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​មោគ្គល្លាន​ ​ពួក​សាវក​ ​តែង​រក្សាទុក​នូវ​គ្រូ​បែបនេះ​ ​ដោយ​ធម្មទេសនា​ ​ឯ​គ្រូ​បែបនេះ​សោត​ ​ឈ្មោះថា​ ​នឹក​សង្ឃឹម​នូវ​ការ​រក្សា​ ​អំពី​ពួក​សាវក​ ​ដោយ​ធម្មទេសនា​។​ ​ម្នាល​មោគ្គល្លាន​ ​មួយទៀត​ ​គ្រូ​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មាន​វេយ្យាករណ៍​ ​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​វេយ្យាករណ៍​បរិសុទ្ធ​ ​វេយ្យាករណ៍​ ​របស់​អញ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​ទេ​។​ ​ពួក​សាវក​ ​តែង​ដឹង​គ្រូ​នោះ​ ​យ៉ាងនេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​ ​មាន​វេយ្យាករណ៍​ ​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​វេយ្យាករណ៍​បរិសុទ្ធ​ ​វេយ្យាករណ៍​របស់​អញ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​ ​ដូច្នេះ​ ​បើ​យើង​ប្រាប់​ដល់​គ្រហស្ថ​ ​គង់​លោក​មិន​គាប់ចិត្ត​ទេ​ ​បើ​រឿង​ណា​ ​មិន​គាប់ចិត្ត​ដល់​លោក​ ​រវល់​អ្វី​ ​យើង​នឹង​សើរើ​រឿង​នោះ​ ​ព្រោះ​លោក​កំពុង​រាប់អាន​ ​(​យើង​)​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​លោក​ធ្វើអំពើ​ណា​ ​គង់​គេ​ដឹងឮ​រឿង​នោះ​មិនខាន​ឡើយ​។​ ​ម្នាល​មោគ្គល្លាន​ ​ពួក​សាវក​ ​តែង​រក្សាទុក​ ​នូវ​គ្រូ​បែបនេះ​ ​ដោយ​វេយ្យាករណ៍​ ​ចំណែក​គ្រូ​មាន​សភាព​យ៉ាងនោះ​ ​ឈ្មោះថា​ ​នឹក​សង្ឃឹម​នូវ​ការ​រក្សា​ ​អំពី​ពួក​សាវក​ ​ដោយ​វេយ្យាករណ៍​។​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636853842323964374
ទៅកាន់ទំព័រ៖