ព្រះត្រៃបិដក ភាគ ៤៤
មិនបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិ ដោយ ខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញា ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។
[២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង ឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍អ្នកដទៃផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបំពេញសីល ដោយខ្លួនឯងផង បបួលអ្នកដទៃ ក្នុងការបំពេញសីលផង ១ ជាអ្នកបំពេញសមាធិ ដោយខ្លួនឯងផង បបួលអ្នកដទៃ ក្នុងការបំពេញសមាធិផង ១
ID: 636853787769274024
ទៅកាន់ទំព័រ៖