ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​មោគ្គល្លាន​ ​គ្រូ​ ​៥​ ​ពួក​នេះឯង​ ​តែង​មាន​ក្នុង​លោក​។​ ​ម្នាល​មោគ្គល្លាន​ ​ចំណែក​តថាគត​ ​ជា​បុគ្គល​មាន​សីល​បរិសុទ្ធ​ ​ប្តេជ្ញា​ថា​ ​តថាគត​ ​មាន​សីល​បរិសុទ្ធ​ ​សីល​របស់​តថាគត​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​។​ ​ពួក​សាវក​ ​មិនបាច់​រក្សាទុក​នូវ​តថាគត​ ​ដោយ​សីល​ទេ​ ​តថាគត​សោត​ ​ក៏​មិនបាច់​សង្ឃឹម​ការ​រក្សា​ ​អំពី​ពួក​សាវក​ ​ដោយ​សីល​ទេ​។​ ​តថាគត​ ​ជា​បុគ្គល​មាន​អាជីវៈ​បរិសុទ្ធ​ ​ប្តេជ្ញា​ថា​ ​តថាគត​ ​មាន​អាជីវៈ​បរិសុទ្ធ​ ​អាជីវៈ​របស់​តថាគត​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​។​ ​ពួក​សាវក​ ​មិនបាច់​រក្សា​តថាគត​ ​ដោយ​អាជីវៈ​ទេ​ ​តថាគត​សោត​ ​ក៏​មិនបាច់​សង្ឃឹម​ការ​រក្សា​ ​អំពី​ពួក​សាវក​ ​ដោយ​អាជីវៈ​ទេ​។​ ​តថាគត​ ​ជា​បុគ្គល​មាន​ធម្មទេសនា​បរិសុទ្ធ​ ​ប្តេជ្ញា​ថា​ ​តថាគត​ ​មាន​ធម្មទេសនា​បរិសុទ្ធ​ ​ធម្មទេសនា​របស់​តថាគត​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​។​ ​ពួក​សាវក​ ​មិនបាច់​រក្សា​តថាគត​ ​ដោយ​ធម្មទេសនា​ឡើយ​ ​តថាគត​សោត​ ​ក៏​មិនបាច់​សង្ឃឹម​ការ​រក្សា​ ​អំពី​ពួក​សាវក​ ​ដោយ​ធម្មទេសនា​ទេ​។​ ​តថាគត​ ​ជា​បុគ្គល​មាន​វេយ្យាករណ៍​បរិសុទ្ធ​ ​ប្តេជ្ញា​ថា​ ​តថាគត​ ​មាន​វេយ្យាករណ៍​បរិសុទ្ធ​ ​វេយ្យាករណ៍​របស់​តថាគត​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​សៅហ្មង​។​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636853842676744552
ទៅកាន់ទំព័រ៖