ព្រះត្រៃបិដក ភាគ ៤៤
បើភិក្ខុបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះទើបមាន បើបានបំពេញសេក្ខធម៌ហើយ នឹងបំពេញសីលបាន ហេតុនុ៎ះទើបមាន បើបានបំពេញសីលហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនុ៎ះទើបមាន បើបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុនុ៎ះទើបមាន។
[២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តី កោតក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលសោះ នឹងបំពេញអភិសមាចារិកធម៌បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសេក្ខធម៌ហើយ នឹងបំពេញសីលក្ខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសីលក្ខន្ធហើយ នឹងបំពេញសមាធិក្ខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសមាធិក្ខន្ធហើយ នឹងបំពេញបញ្ញាខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលហើយ នឹងបំពេញអភិសមាចារិកធម៌បាន ហេតុនុ៎ះ ទើបមាន បើបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន
ID: 636853788512526536
ទៅកាន់ទំព័រ៖