ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​ហិរិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ហិរិ​ ​អៀនខ្មាស​ ​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​អៀនខ្មាស​ ​ចំពោះ​ការ​ប៉ះពាល់​ ​នូវ​អកុសលធម៌​ដ៏​លាមក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្លាំង​ហិរិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​ឱត្តប្បៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ឱត្តប្បៈ​ ​តក់ស្លុត​ ​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​តក់ស្លុត​ ​ចំពោះ​ការ​ប៉ះពាល់​ ​នូវ​អកុសលធម៌​ដ៏​លាមក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំលាំង​ឱត្តប្បៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​វីរិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ ​ដើម្បី​ញ៉ាំង​កុសលធម៌​ ​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កម្លាំងចិត្ត​ ​មាន​សេចក្តី​ខ្មីឃ្មាត​ដ៏​មាំ​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្លាំង​វីរិយៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​បញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​បញ្ញា​ ​បរិបូណ៌​ដោយ​បញ្ញា​ ​ដែល​អាច​កំណត់​ដឹង​ ​នូវ​ការ​កើត​ ​និង​ការ​រលត់​ ​(​នូវ​ខន្ធ​)​ ​ជា​បញ្ញា​ដ៏​ប្រសើរ​ ​សម្រាប់​ទម្លុះទម្លាយ​ ​(​នូវ​គំនរ​កិលេស​)​ ​ជា​បញ្ញា​អាច​ញ៉ាំង​វដ្ត​ទុក្ខ​ ​ឲ្យអស់​ទៅ​ដោយ​ប្រពៃ​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636853783219673802
ទៅកាន់ទំព័រ៖