ព្រះត្រៃបិដក ភាគ ៤៤

​ហេតុ​នុ៎ះ​ ​ទើប​មាន​ ​បើ​បាន​បំពេញ​សេក្ខ​ធម៌​ហើយ​ ​នឹង​បំពេញ​សីលក្ខន្ធ​បាន​ ​ហេតុ​នុ៎ះ​ ​ទើប​មាន​ ​បើ​បាន​បំពេញ​សីលក្ខន្ធ​ហើយ​ ​នឹង​បំពេញ​សមា​ធិ​ក្ខន្ធ​បាន​ ​ហេតុ​នុ៎ះ​ ​ទើប​មាន​ ​បើ​បាន​បំពេញ​សមា​ធិ​ក្ខន្ធ​ហើយ​ ​នឹង​បំពេញ​បញ្ញា​ខន្ធ​បាន​ ​ហេតុ​នុ៎ះ​ ​ទើប​មាន​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាស​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ ​ជា​របស់​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ការងារ​ផង​ ​មិន​មាន​រស្មី​ផង​ ​ជា​របស់​ប្រេះឆា​ផង​ ​មិន​ងាយ​នឹង​ប្រកប​ការ​ដោយ​ស្រួល​ផង​ ​ឯ​ឧបក្កិលេស​នៃ​មាស​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឧបក្កិលេស​នៃ​មាស​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ដែក​ ​១​ ​ស្ពាន់​ ​១​ ​សំណភក់​ ​១​ ​សំណប៉ាហាំង​ ​១​ ​ប្រាក់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាស​ដែល​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ ​ជា​របស់​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ការងារ​ផង​ ​មិន​មាន​រស្មី​ផង​ ​ជា​របស់​ប្រេះឆា​ផង​ ​មិន​ងាយ​នឹង​ប្រកប​ការ​ដោយ​ស្រួល​ផង​ ​ឧបក្កិលេស​នៃ​មាស​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​មាស​ ​ផុត​ស្រឡះ​ចាក​ឧបក្កិលេស​ ​ទាំង៥​ ​យ៉ាងនេះ​ហើយ​ ​មាស​នោះ​ ​ទើប​ជា​របស់​ទន់​ផង​ ​គួរ​ដល់​ការងារ​ផង​ ​មាន​រស្មី​ផង​ ​មិន​ប្រេះឆា​ផង​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636853788700747301
ទៅកាន់ទំព័រ៖