ព្រះត្រៃបិដក ភាគ ៤៤

​ងាយ​នឹង​ប្រកប​ការ​ដោយ​ស្រួល​ផង​ ​បុគ្គល​ណាមួយ​ ​ប្រាថ្នា​គ្រឿងប្រដាប់​ប្លែក​ ​ទោះបី​ចិញ្ចៀន​ ​ទោះបី​កុណ្ឌល​ ​ទោះបី​ខ្សែក​ ​ឬ​សង្វារ​មាស​ ​ក៏​គ្រឿងប្រដាប់​ប្លែក​ ​ៗ​ ​នោះ​ ​តែង​សម្រេចប្រយោជន៍​ ​ដល់​បុគ្គល​នោះ​ ​(​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​ចិត្ត​ ​ដែល​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ ​ជា​ធម្មជាត​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ភាវនា​កម្ម​ផង​ ​មិន​មាន​រស្មី​ផង​ ​ជា​ចិត្ត​ប្រេះឆា​ផង​ ​មិន​ងាយ​នឹង​ដំ​កល់​មាំ​ ​ដើម្បី​អស់​អាសវៈ​ផង​ ​ឯ​ឧបក្កិលេស​ ​នៃ​ចិត្ត​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ឧបក្កិលេស​នៃ​ចិត្ត​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​កាមច្ឆន្ទៈ​ ​១​ ​ព្យាបាទៈ​ ​១​ ​ថីនមិទ្ធៈ​ ​១​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​១​ ​វិចិកិច្ឆា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ ​ជា​ចិត្ត​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ភាវនា​កម្ម​ផង​ ​មិន​មាន​រស្មី​ផង​ ​ជា​ចិត្ត​ប្រេះឆា​ផង​ ​មិន​ងាយ​នឹង​ដំ​កល់​មាំ​ ​ដើម្បី​អស់​អាសវៈ​ផង​ ​ឧបក្កិលេស​នៃ​ចិត្ត​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ចិត្ត​ផុត​ស្រឡះ​ ​ចាក​ឧបក្កិលេស​ទាំង​ ​៥​ ​យ៉ាងនេះ​ហើយ​ ​ទើប​ចិត្ត​នោះ​ ​ជា​ធម្មជាត​ទន់​ផង​ ​គួរ​ដល់​ភាវនា​កម្ម​ផង​ ​មាន​រស្មី​ផង​ ​ជា​ចិត្ត​មិន​ប្រេះឆា​ផង​ ​ងាយ​នឹង​ដំ​កល់​មាំ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636853788895008412
ទៅកាន់ទំព័រ៖