ព្រះត្រៃបិដក ភាគ ៤៤

​ដើម្បី​អស់​អាសវៈ​ផង​ ​មួយទៀត​ ​បុគ្គល​បង្អោន​ចិត្ត​ទៅ​រក​ធម៌​ណាៗ​ ​ដែល​គួរ​ធ្វើ​ ​ឲ្យ​ជាក់ច្បាស់​ ​ដោយ​អភិញ្ញា​បាន​ ​កាលបើ​មានហេតុ​ ​មាន​ទំនង​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​ ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​ធម៌​នោះ​ៗ​ ​ដោយ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​អភិញ្ញា​។​ ​បើ​បុគ្គល​នោះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ចង់បាន​នូវ​ឥទ្ធិ​វិធ​ញ្ញាណ​ច្រើនប្រការ​ ​គឺ​អាត្មាអញ​ ​តែម្នាក់ឯង​ ​ចង់​និម្មិត​ខ្លួន​ ​ឲ្យបាន​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មានគ្នាច្រើន​នាក់​ ​ចង់​និម្មិត​ឲ្យ​ទៅជា​មនុស្សម្នាក់​ឯង​ក៏បាន​ ​អាត្មាអញ​ ​ដើរទៅ​មិន​ជាប់​ចំពាក់​នឹង​ទីវាល​ ​ទី​ខាងក្រៅ​ ​ទី​ខាងក្រៅ​ ​ជញ្ជាំង​ ​ទី​ខាងក្រៅ​កំពែង​ ​និង​ទី​ក្រៅ​ភ្នំ​ ​ដូចជា​ដើរទៅ​ក្នុង​អាកាស​ ​ក៏បាន​ ​អាត្មាអញ​ ​ចង់​ងើបឡើង​ ​និង​មុជ​ចុះ​ក្នុង​ផែនដី​ ​ដូចជា​ងើប​មុជ​ក្នុងទឹក​ក៏បាន​ ​អាត្មាអញ​ ​ចង់​ដើរទៅ​លើទឹក​ ​ក៏​មិន​បែកធ្លាយ​ទឹក​ ​ដូច​ដើរ​លើ​ផែនដី​ក៏បាន​ ​អាត្មាអញ​ ​ចង់ទៅ​ក្នុង​អាកាស​ទាំង​ភ្នែន​ ​ដូចជា​សត្វស្លាប​ក៏បាន​ ​អាត្មាអញ​ ​ចង់​យកដៃ​ទៅ​ស្ទាបអង្អែល​ ​ចាប់​ពាល់​ព្រះ​ចន្រ្ទ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើន​ ​យ៉ាងនេះ​ក៏បាន​ ​អាត្មាអញ​ ​ចង់​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​ ​កាលបើ​ ​មានហេតុ​ ​មាន​ទំនង​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​ឥទ្ធិ​វិធ​ញ្ញាណ​នោះ​ៗ​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636853789051557366
ទៅកាន់ទំព័រ៖