ព្រះត្រៃបិដក ភាគ ៤៤

​បើ​បុគ្គល​នោះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​(​ចង់​ឲ្យ​)​ ​មាន​សោត​ធាតុ​ ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ ​នូវ​សោត​ធាតុ​របស់​មនុស្ស​ធម្មតា​ ​ឮ​នូវ​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ​ ​១​ ​សំឡេង​របស់​មនុស្ស​ ​១​ ​ដែល​ជា​សំឡេង​ឆ្ងាយ​ក៏បាន​ ​ជិត​ក៏បាន​ ​កាលបើ​មានហេតុ​ ​មាន​ទំនង​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​សោត​ធា​តុ​នោះ​ៗ​។​ ​បើ​បុគ្គល​នោះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ចង់​កំណត់​ដឹងចិត្ត​ ​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​ ​គឺ​ចិត្ត​ប្រកបដោយ​រាគៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ប្រាសចាក​ទោសៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ប្រកបដោយ​មោហៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ប្រាសចាក​មោហៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​រួញ​ថយ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួញ​ថយ​ ​ចិត្តរាយមាយ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​ ​ចិត្តជា​មហ​គ្គ​តៈ​ ​គឺ​រូ​បាវ​ចរៈ​ ​និង​អ​រូ​បាវ​ចរៈ​ក្តី​ ​អាត្មាអញ​ ​គប្បី​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី្ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636853789232367708
ទៅកាន់ទំព័រ៖