ព្រះត្រៃបិដក ភាគ ៤៤
អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺលោកិយចិត្តក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តជាអនុត្តរៈ គឺ លោកុត្តរចិត្តក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តតាំងមាំក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តមិនតាំងមាំក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តរួចចាកកិលេសក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តរួចចាកកិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តមិនទាន់រួចចាកកិលេស កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបរចិត្តវិជ្ជានោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់រលឹកនូវបុព្វេនិវាស (ជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) ច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ជាតិខ្លះ ១០ ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ជាតិខ្លះ ១.០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ សំវដ្តកប្បដ៏ច្រើនខ្លះ វិវដ្តកប្បដ៏ច្រើនខ្លះ សំវដ្ដវិវដ្តកប្បដ៏ច្រើនខ្លះ ថា អាត្មាអញ កើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ
ID: 636853789401357374
ទៅកាន់ទំព័រ៖