ព្រះត្រៃបិដក ភាគ ៤៤

​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីឯណោះ​ ​អាត្មាអញ​ ​ទៅ​កើត​ក្នុង​ទីនោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ទីនេះ​ ​អាត្មាអញ​ ​គប្បី​រលឹក​នូវ​បុព្វេ​និវាស​បាន​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​កាលបើ​មានហេតុ​ ​មាន​ទំនង​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​បុព្វេ​និវាស​ញ្ញាណ​នោះ​ៗ​។​ ​បើ​បុគ្គល​នោះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ចង់​ឲ្យ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ចង់​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​សត្វ​តិះដៀល​ ​នូវ​ពួក​ព្រះ​អរិយៈ​ ​ជា​មិច្ឆា​ទិ​ដ្ធិ​ ​ប្រកាន់​នូវ​កម្ម​ ​ជា​មិច្ឆា​ទិ​ដ្ធិ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636853789563256634
ទៅកាន់ទំព័រ៖