ព្រះត្រៃបិដក ភាគ ៤៤

​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅកាន់​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​អើហ្ន៎​ ​ចំណែកខាង​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​សត្វ​មិន​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅកាន់​សុគតិ​សួគ៌​ទេវលោក​ ​អាត្មាអញ​ ​ចង់​ឲ្យ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​អាត្មាអញ​ ​ចង់​ដឹង​ច្បាស់​ ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រកា​រៈ​ដូច្នេះ​ ​កាលបើ​មានហេតុ​ ​មាន​ទំនង​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​ទិព្វចក្ខុ​ញ្ញាណ​នោះ​ៗ​។​ ​បើ​បុគ្គល​នោះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ចង់​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រាន្ត​នៅ​ ​កាលបើ​មានហេតុ​ ​មាន​ទំនង​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​អា​សវ​ក្ខ​យញ្ញា​ណ​នោះ​ៗ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636853789749617293
ទៅកាន់ទំព័រ៖