ព្រះត្រៃបិដក ភាគ ៤៤

 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសមាធិ​របស់​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​ឈ្មោះថា​ ​សមាធិ​មាន​ឧបនិស្ស័យ​(​១​)​ ​ស្លាប់​ ​កាលបើ​សម្មាសមាធិ​មិន​មាន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​វិបត្តិ​ចាក​សម្មាសមាធិ​ ​ឈ្មោះថា​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​ឧបនិស្ស័យ​ស្លាប់​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​មិន​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​របស់​បុគ្គល​ ​ដែល​វិបត្តិ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​មាន​ឧបនិស្ស័យ​ស្លាប់​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​មិន​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​វិបត្តិ​ចាក​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​មាន​ឧបនិស្ស័យ​ស្លាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមឈើ​ប្រាសចាក​មែក​ ​និង​ស្លឹក​ហើយ​ ​ក្រមរ​នៃ​ឈើ​នោះ​ក្តី​ ​ក៏​មិនសូវ​បរិបូណ៌​ ​សម្បក​ក្តី​ ​ក៏​មិនសូវ​បរិបូណ៌​ ​ស្រាយ​ក្តី​ ​ក៏​មិនសូវ​បរិបូណ៌​ ​ខ្លឹម​ក្តី​ ​ក៏​មិនសូវ​បរិបូណ៌​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​សម្មាសមាធិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​ឈ្មោះថា​ ​សម្មាសមាធិ​មាន​ឧបនិស្ស័យ​ស្លាប់​ ​កាលបើ​សម្មាសមាធិ​មិន​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​វិបត្តិ​ចាក​សម្មាសមាធិ​ ​ឈ្មោះថា​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ឧបនិស្ស័យ​ស្លាប់​
​(​១​)​ ​សំដៅយក​សីល​ ​ដែល​ជាហេតុ​ឲ្យ​កើត​សមាធិ​ ​ៗ​ជាហេតុ​ឲ្យ​កើត​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ៗ​ ​ជាហេតុ​ឲ្យ​កើត​និ​ព្វិ​ទា​វិ​រាគៈ​ ​ៗ​ ​ជាហេតុ​ឲ្យ​កើត​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636853790042544048
ទៅកាន់ទំព័រ៖