ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​មិន​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​របស់​បុគ្គល​ដែល​វិបត្តិ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​និ​ព្វិ​ទា​វិ​រាគៈ​មាន​ឧបនិស្ស័យ​ស្លាប់​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​មិន​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​របស់​បុគ្គល​ដែល​វិបត្តិ​ចាក​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​មាន​ឧបនិស្ស័យ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសមាធិ​ ​របស់​បុគ្គល​មាន​សីល​ ​ពេញលេញ​ដោយ​សីល​ ​ឈ្មោះថា​ ​សមាធិ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​សម្មាសមាធិ​មាន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​ពេញលេញ​ ​ដោយ​សម្មាសមាធិ​ ​ឈ្មោះថា​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​របស់​បុគ្គល​ដែល​ពេញលេញ​ ​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​ពេញលេញ​ ​ដោយ​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមឈើ​ដែល​មាន​មែក​ ​និង​ស្លឹក​បរិបូណ៌​ ​ក្រមរ​នៃ​ឈើ​នោះ​ក្តី​ ​ក៏​បរិបូណ៌​ ​សម្បក​ក្តី​ ​ក៏​បរិបូណ៌​ ​ស្រាយ​ក្តី​ ​ក៏​បរិបូណ៌​ ​ខ្លឹម​ក្តី​ ​ក៏​បរិបូណ៌​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636853790211533713
ទៅកាន់ទំព័រ៖