ព្រះត្រៃបិដក ភាគ ៤៤

​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​សម្មាសមាធិ​ ​របស់​បុគ្គល​មាន​សីល​ ​ពេញលេញ​ដោយ​សីល​ ​ឈ្មោះថា​ ​សម្មាសមាធិ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​សម្មាសមាធិ​ ​មាន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​ពេញលេញ​ ​ដោយ​សម្មាសមាធិ​ ​ឈ្មោះថា​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​របស់​បុគ្គល​ដែល​ពេញលេញ​ ​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​ ​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​ដែល​ពេញលេញ​ ​ដោយ​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​បរិបូណ៌​ដោយ​ឧបនិស្ស័យ​។​ ​
 ​[​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ដែល​មាន​អង្គ​ ​៥​ ​ជួយ​ទំនុកបម្រុង​ហើយ​​រមែង​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​ចេ​តោ​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​បញ្ញា​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​។​ ​អង្គ​ ​៥​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​សម្មាទិដ្ឋិ​ ​ដែល​សីល​ជួយ​ទំនុកបម្រុង​ ​១​ ​សុតៈ​ជួយ​ទំនុកបម្រុង​ ​១​ ​សាកច្ឆា​ជួយ​ទំនុកបម្រុង​ ​១​ ​សមថៈ​ជួយ​ទំនុកបម្រុង​ ​១​ ​វិបស្សនា​ជួយ​ទំនុកបម្រុង​ ​១​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636853790513520986
ទៅកាន់ទំព័រ៖