ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្លាំង​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​របស់​សេក្ខបុគ្គល​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​គួរ​ជា​អ្នក​ប្រកបដោយ​កម្លាំង​សទ្ធា​ ​ដែល​ជា​កម្លាំង​របស់​សេក្ខបុគ្គល​ ​ដោយ​កម្លាំង​ ​ហិរិ​.​.​.​ ​ដោយ​កម្លាំង​ឱត្តប្បៈ​.​.​.​ ​ដោយ​កម្លាំង​វីរិយៈ​ ​.​.​.​ ​គួរ​ជា​អ្នក​ប្រកបដោយ​កម្លាំង​បញ្ញា​ ​ដែល​ជា​កម្លាំង​របស់​សេក្ខបុគ្គល​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​តានតឹង​ ​ចង្អៀតចង្អល់​ ​ក្រវល់ក្រវាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទុគ្គតិ​ ​នឹង​មាន​ប្រាកដ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នា​លភិភ្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​១​ ​មិន​មាន​ហិរិ​ ​១​ ​មិន​មាន​ឱត្តប្បៈ​ ​១​ ​ជា​អ្នក​ខ្ជិល​ ​១​ ​អ័​ប្ប​ឥត​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​តានតឹង​ ​ចង្អៀតចង្អល់​ ​ក្រវល់ក្រវាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទុគ្គតិ​នឹង​មាន​ប្រាកដ​។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636853783410414711
ទៅកាន់ទំព័រ៖