ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដែលអង្គ ៥ នេះឯង ជួយទំនុកបម្រុងហើយ រមែងមាន ចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។
[២៦] ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ (ហេតុជាគ្រឿងរួចចាកកិលេស) នេះ មាន ៥ យ៉ាង ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះ ផង អាសវៈដែលមិនទាន់អស់ ក៏រមែងដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង។ វិមុត្តាយតនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ក្នុងសាសនានេះ ជាគរុដ្ឋាននីយបុគ្គល (បុគ្គលគួរគោរព) សំដែងធម៌ដល់ភិក្ខុ ម្នាលភិក្ខុទាំងឡាយ ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋាននីយបុគ្គល សំដែងធម៌ដល់ភិក្ខុនោះ យ៉ាងណា ៗ ភិក្ខុនោះ រមែងដឹងច្បាស់ នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះ ៗ កាលបើភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ (សេចក្តីរីករាយ) រមែងកើតឡើង
ID: 636853790813318133
ទៅកាន់ទំព័រ៖