ព្រះត្រៃបិដក ភាគ ៤៤
កាលបើមានបាមោជ្ជៈហើយ បីតិ ក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់ រម្ងាប់ហើយ រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជា វិមុត្តាយតនៈ ទី១ ដែលជាគុណជាត សម្រាប់ភិក្ខុ មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះផង អាសវៈដែលមិនទាន់អស់ ក៏ដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែង ដល់ផង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋានីយបុគ្គល មិនសំដែងធម៌ដល់ភិក្ខុ តែថាសំដែងធម៌ដល់បុគ្គលដទៃ តាម សមគួរដល់ការចេះដឹង តាមសមគួរដល់ការសិក្សា ដោយពិស្តារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារយ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏កើតឡើង
ID: 636853791037450953
ទៅកាន់ទំព័រ៖