ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​កាលបើ​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​រមែង​ទទួល​សេចក្តី​សុខ​ ​ចិត្ត​របស់​ភិក្ខុ​ដែល​មាន​សេចក្តី​សុខ​ ​តែង​ដំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​ជា​វិ​មុត្តាយតនៈ​ ​ទី២​ ​ដែល​ជា​គុណជាត​ ​សម្រាប់​ភិក្ខុ​មិន​ប្រមាទ​។​ ​បេ​។​ ​ចិត្ត​ដែល​មិនទាន់​ដល់​នូវ​ធម៌​ ​ជា​គ្រឿង​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក៏​រមែង​ដល់​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​សាស្តា​ ​ឬ​ភិក្ខុ​ជាស​ព្រហ្មចារី​ណាមួយ​ ​ជាគ​រុ​ដ្ឋានី​យ​បុគ្គល​ ​មិនបាន​សំដែង​ ​ធម៌​ដល់​ភិក្ខុ​ទេ​ ​ទាំង​មិនបាន​សំដែងធម៌​ដល់​បុគ្គល​ដទៃ​ ​តាម​សមគួរ​ ​ដល់​ការចេះដឹង​ ​តាម​ ​សមគួរ​ដល់​ការសិក្សា​ ​ដោយ​ពិស្តារ​ទេ​ ​គ្រាន់តែ​ធ្វើការ​ស្វាធ្យាយ​ធម៌​ ​តាម​សមគួរ​ដល់​ការចេះដឹង​ ​សមគួរ​ដល់​ការសិក្សា​ ​ដោយ​ពិស្តារ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ធ្វើ​នូវ​ការ​ស្វាធ្យាយ​ធម៌​ ​តាម​សមគួរ​ដល់​ការចេះដឹង​ ​សមគួរ​ដល់​ការសិក្សា​ ​ដោយ​ពិស្តារ​យ៉ាង​ណាៗ​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​នូវ​អដ្ឋកថា​ផង​ ​ដឹង​ច្បាស់​នូវ​បាលី​ផង​ ​ក្នុង​ធម៌​នោះ​ ​យ៉ា​ងនោះៗ​ ​កាល​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​នូវ​អដ្ឋកថា​ ​ដឹង​ច្បាស់​នូវ​បាលី​ ​បាមោជ្ជៈ​ ​ក៏​រមែង​កើតឡើង​ ​កាលបើ​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636853791198570168
ទៅកាន់ទំព័រ៖